អ្នកស្រី Angelina Jolie ពាក់ព្ធ័នក្នុងរឿងក្តីសុំកូនខុសច្បាប់នៅកម្ពុជា ខណៈបុគ្គលិកអង្កការម្នាក់អះអាងថា Maddox នៅជាកូនរបស់គាត់តាមផ្លូវច្បាប់!!

លោក Mounth Sarath អាយុ ៥១ឆ្នាំ និយាយថាគាត់មានសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រង Maddox ដែលជាកូនច្បង ក្នុងចំណោមកូនចញ្ចឹមរបស់លោកស្រ្តី Angelina Jolie។ បុរសម្នាក់ជាបុគ្គលិកអង្គការសប្បុរសធម៍ក្នុងស្រុកបានរៀបចំឯកសារផ្លូវការមួយ ដែលសុំសិទ្ធជាឪពុកគ្រប់គ្រងលើ Maddox ជាកូនចិញ្ចឹមច្បងរបស់ Angelina Jolie។ លោក Mounth Sarath បានបរាជ័យក្នុងការសុំសិទ្ធគ្រប់គ្រងកូនពីតារាហូលីវូតនាង Angelina Jolie។ លោក  Mounth Sarath បាននិយាយថា ខ្ញុំនឹងសប្បាយចិត្តប្រសិនបើកម្ពុជាមិនឃើញនាងមកម្ដងទៀត។

លោក Mounth Sarath បានបង្ហាញប្រាប់សារពត៍មាន The Sun កាលពីថ្ងៃអាទិត្យពី
សំណុំឯកសារសុំសិទ្ធចិញ្ចឹម Maddox នៅសាលាដំបូងខេត្តបាត់ដំបង កាលពីខែសីហា ឆ្នាំ២០០៣ គឺស្នើអោយតុលាការសំរេចថាគាត់ជាឪពុករបស់ Maddox ។ គាត់បន្តថា៖ នៅក្នុងសំណុំឯកសារ Maddox នៅតែជាកូនប្រុសរបស់ខ្ញុំ តែនាងមិនដែលប្រាប់រឿងនេះ
ទៅ Maddoxទេ។ Angelina Jolie និង ប្ដីមុន Billy Bod Thornton បានយក Maddox ជាកូនចិញ្ចឹមតាំងពីឆ្នាំ២០០៣។

នៅក្នុងរូបភាពអ្នកអាចឃើញ Angelin Jolie ថតរូបជាមួយអតីតប្ដីរបស់នាងគឺលោក
Brad Pitt  ។ នាងធ្លាប់ធ្វើដំណើរទៅកម្ពុជាដើម្បីបញ្ជាក់ថា Maddox គ្មានម្តាយបង្កើតដែល
នៅរស់ទេ។ ពេលនោះសហរដ្ឋអាមេរិកបានអនុវត្តច្បាប់យ៉ាងតឹងរឹងលើការសុំកូនយកទៅ
ចិញ្ចឹមពីប្រទេសកម្ពុជា ដោយប្រយ័ត្នប្រយែងលើការជួញដូរមនុស្ស។ លោក Mounth Sarath បានជួប Angelina Jolie តាមរយៈការងារសប្បុរសធម៍ ហើយនាងនិយាយថា នាងបានប្ដូរឈ្មោះកូនចិញ្ចឹម តែរឿងមួយដែលខ្ញុំគួរនិយាយគឺ Maddox ជាកូនរបស់ខ្ញុំ។

វាគ្មានការស្នើអ្វីដល់ Angelin Jolie ឬ Thornton អោយប្រុងប្រយ័ត្នលើសកម្មភាព
របស់លោក Mounth Sarath ទេ។ Angelin Jolie បេសកជនពិសេសរបស់អង្គការសហប្រ
ជាជាតិបានដក់ចិត្តស្រលាញ់កម្ពុជាពេលដែលកំពុងថតកុនដែលមានចំណងជើងថា Lara Croft ដែលដឹកនាំដោយលោកTomb Raider កាលពីឆ្នាំ២០០១។ តារាហូលីវូតរូបនេះលែង
លះជាមួយអតីតប្ដីរបស់នាងលោកBrad Pitt កាលពីខែកញ្ញា ឆ្នាំ២០១៦។ នាងមានកូន៦
នាក់ដូចជា៖ Maddoxដែលមានអាយុ១៥ឆ្នាំ, Pax Thienអាយុ១៣ឆ្នាំ, Zahara អាយុ១២ឆ្នាំ និង Shiloh អាយុ១០ឆ្នាំ និងកូនភ្លោះរបស់នាងអាយុ៨ឆ្នាំគឺ Knoxនិង Vivienne។

Maddox ត្រូវបានរៀបចំឯកសារជាកូនចិញ្ចឹមដោយភ្នាក់ងារ Lauryn Galindo ដែលក្រោយមកភ្នាក់ងារនោះត្រូវជាប់ពន្ធនាគារ។

នាងត្រូវតុលាការសំរេចអោយដូរឈ្មោះបន្ទាប់ពីទទួលកូនចិញ្ចឹមបានរយៈពេល១៨ខែ ដោយនាងអាចដូរថ្ងៃខែឆ្នាំកំណើតនៃកូននាងពីកម្ពុជាទៅជាសហរដ្ឋអាមេរិកវិញបាន។
Angelina បាននិយាយថាកាលពីមុននាងបានទៅកម្ពុជាដើម្បីបញ្ជាក់ថាMaddox គ្មានម្តាយ
បង្កើតដែលនៅរស់ក្នុងប្រទេសកម្ពុជាទេ។ ខ្ញុំមិនដែលប្លន់កូនពីម្តាយគេទេ ខ្ញុំអាចស្រម៉ៃបានថាតើវាគួរអោយភ័យរន្ធត់កំរិតណា។

នាងធ្លាប់រិះគន់តារាចម្រៀងMandonnaដែលសុំកូនចិញ្ចឹម David Banda ពីប្រទេស Malawi។ វាជាប្រទេសដែលគ្មានច្បាប់ត្រឹមត្រូវស្ដីពីការសុំកូនយកទៅចិញ្ចឹម។ Angelina ធ្លាប់ពិភាក្សាបញ្ហាមនុស្សធម៍ជាមួយលោកArchbishop នៅវិហារCanterbury កំឡុងពេលនាងទេសចរនៅអឺរ៉ុប។ ខ្ញុំចូលចិត្តធ្វើអ្វីតាមច្បាប់ ខ្ញុំមិនដែលយកកូនចិញ្ចឹមពីប្រទេសណា
ដែលគ្មានច្បាប់ស្មុំកូនត្រឹមត្រូវនោះទេ។

Angelina ធ្វើដំណើរមក L.A វិញពី London កាលពីយប់ថ្ងៃសុក្រជាមួយកូនៗទាំង៦នាក់បន្ទាប់ពីដំណើរទេសចរនៅអឺរ៉ុបដើម្បីលើកកំពស់មនុស្សធម៍៕ អត្ថបទ៖ Khmer5 News

ប្រភព៖ TheSun

Comments

comments

Loading…