Macron ក្លាយ​​ជាប្រធានាធិបតី​​វ័យ​ក្មេង​របស់​បារាំង​!!

ទិន្នន័យ​របស់​ក្រសួង​មហា​ផ្ទៃ​បារាំង​បាន​បង្ហាញ​ថា​ លោក​ Emmanuel Macron បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ sputnik​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​០៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។

ក្រសួង​មហា​ផ្ទៃ​ បាន​រាយការណ៍​ថា​ សំឡេង​ឆ្នោត​ របស់​លោក​ Macron ទទួល​បាន​ ៦៦,៦៦ ភាគរយ​បន្ទាប់​ពី​សន្លឹក​ឆ្នោត​ ៩៩,៩៩ ភាគរយ​ទាំងអស់​នៃ​ទិន្នន័យ​សរុប​។ ចំនួន​សរុប​នៃ​អ្នក​បោះ​ឆ្នោត​មាន​ ២០,៤ លាន​សន្លឹក​ដែល​បាន​បោះ​ឲ្យ​លោក​ Macron  ចំណែក​ឯ​បេក្ខភាព​លោកស្រី Marine Le Pen ទទួល​បាន​តែ​ ៣៣,៩៤ ភាគរយ​នៃ​សន្លឹក​ឆ្នោត​។ ក្រោយ​ការ​ចេញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​លោក​ស្រី​ Marine Le Pen បាន​អបអរសាទរ​ដល់​ប្រធានាធិបតី​វ័យ​ក្មេង​របស់​បារាំង​លោក​ Emmanuel Macron ដែល​ទទួល​បាន​ប្រជាប្រិយភាព​ និង​សំឡេង​ឆ្នោត​ច្រើន​ជាង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ នៅ​ក្នុង​ជុំ​ទី​មួយ​នៃ​ការ​បោះឆ្នោត​របស់​បេក្ខជន​ទាំង​ពីរ​បាន​ប្រឈម​មុខ​គ្នា​នៅ​ខែ​មីនា​កន្លង​ទៅ​ លោក​ Emmanuel Macron ទទួល​បាន​ ២៤ ភាគរយ​នៃ​សន្លឹក​ឆ្នោត​ ចំណែក​ឯ​បេក្ខភាព​លោក​ស្រី​ Marine Le Pen ទទួល​បាន​តែ​ ២១ ភាគរយ​នៃ​សន្លឹក​ឆ្នោត​ប៉ុណ្ណោះ​៕ ផ្តល់សិទ្ធិដោយ៖ Kqube.net

Comments

comments

Loading…