ចោរជំនាញប្រើ Laptop ដើម្បី Hack សំណុំសោរ ក្នុងផ្ទះភ្នាក់​ងារ​អចលនទ្រព្យ និងបញ្ជាតេលេ បើកទ្វារថយន្ត Mercedes ពីចម្ងាយ មុនពេលបើកចាកចេញទៅ!! (មានវីដេអូ)

បរទេស៖ ភាគីម្ចាស់ឡានជឿថាក្រុមចោរប្រើ Laptop ដើម្បីលួច Hack ចូលដោះលេខកូដសោររថយន្ត Mercedes ដែលមានតម្លៃ ៣៥០០០ផោន នៅខាងក្រៅផ្ទះ។ អ្នកស្រី Paige Foster សម្តែងការព្រួយចិត្តក្នុងការស្វែងរកឡានថ្មីស្រឡាងរបស់សង្សារនាង ដែលបានបាត់ នៅក្រៅផ្ទះរបស់នាង ក្នុងក្រុង Grays ខណ្ឌ Essex ប្រទេសអង់គ្លេស។

កាមេរ៉ាសុវត្ថិភាព (CCTV) ដែលបំពាក់នៅក្រៅផ្ទះ បានបង្ហាញពីបុរស ២នាក់កាន់កាបូបសំប៉ែតផ្ទុក Laptop សំរាប់ប្រើក្នុងការប្រព័ន្ធសោរការពារផ្ទះ និងបើកទ្វាររថយន្តទំនើប Mercedes។

តាមរយៈវីដេអូ គេឃើញ ចោរម្នាក់ដើរក្រឡឹងឡាន ហើយម្នាក់ទៀតលើកកាបូបសំប៉ែតផ្ទុក Laptop ឡើងខាងក្រោយឡានដើម្បីបើកសោរឡាន ហើយម្នាក់ទៀតបើកវាចេញទៅ បើទោះបីជាសោរឡានបានទុកនៅលើតុក្នុងផ្ទះបាយក៏ដោយ។

សូមទស្សនាវីដេអូអំពីសកម្មភាពចោរដ៏ជំនាញនេះ៖

អ្នកស្រ្តី Paige Foster ជឿថាអំពើចោរកម្ម ក្នុងការលួចឡានសង្សាររបស់នាងគឺលោក Richard Haydon ត្រូវបានធ្វើឡើង យ៉ាងស្ទាត់ជំនាញ ព្រឹត្តិការណ៍នេះធ្វើអោយនាងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ នាងនិយាយថា៖

«ពេលខ្ញុំឃើញវីដេអូនេះ ខ្ញុំស្រាប់តែស្រក់ទឹកភ្លែកហើយមានអារម្មណ៍ចង់ឈឺបាត់ទៅហើយ។ ក្រុមចោរដឹងពីកន្លែងខ្ញុំរស់នៅ ពួកគេតាមដានខ្ញុំយ៉ាងច្បាស់មុននិងលួច។ កាមេរ៉ាសុវត្ថិភាព (CCTV) មិនអាចចាប់យកមុខរបស់ពួកចោរបាន ហើយពួកគេទំនងជាមាន Ipad ឬ Laptop នៅក្នុងកាបូបស្បែកនោះ ឬអាចជាឧបករណ៍ប្រើរលកសញ្ញាដើម្បីដោះលេខកូដសោរឡាន វាមានចំងាយតែប៉ុន្មានម៉ែត្រប៉ុន្នោះពីផ្ទះរបស់ខ្ញុំ។ ចោរម្នាក់បើកឡានចេញទៅ ឯម្នាក់ទៀតកាន់កាបូបសំប៉ែតដើរចេញទៅតាមក្រោយដែរ។ គេប្រហែលជាដើរសំដៅឡានរបស់គេដែលជិះមកធ្វើសកម្មភាពហើយចតចោលក្បែរទីនោះ។»

លោកស្រី Paige Foster បានរាយការណ៍ពីករណីចោរកម្មទៅប៉ូលីស ហើយទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រងHIP ដែលបានទិញកាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០១៧នេះ គឺទិញបានប្រាំមួយថ្ងៃមុនពេលបាត់ឡាន។ នាងបន្ថែមថា៖

«ខ្ញុំធ្លាប់លឺថាឡានដ៏ទៃទៀតក្នុងតំបន់នេះក៏ត្រូវចោរលួចដែរ។ កាលពីពីរសប្តាហ៍មុនឡានMercedesមួយគ្រឿង និង Range Rover មួយគ្រឿងត្រូវចោរលួច។ ខ្ញុំបានបង្ហោះវីដេអូនេះទៅសាធារណៈជនដើម្បីអោយពួកគេមានការប្រយ័ត្ន ព្រោះក្រុមចោរអាចដោះលេខកូដសោរឡានបានយ៉ាងងាយ។ ឡានដែលប្រើប្រព័ន្ធ Keyless GO មិនចាំបាច់ត្រូវការកូនសោរដើម្បីបញ្ឆេះឡាននោះទេ។ ថ្ងៃក្រោយខ្ញុំ និងមិនប្រើឡានដែលមានប្រព័ន្ធ Keyless ទេ ហើយអ្នករាល់គ្នាគួរតែប្រើប្រព័ន្ធសោរ Fob Guard ដែលការពារឡានរបស់យើងជាមួយ WiFi។»

អ្នកនាំពាក្យក្រុមហ៊ុន Mercedes និយាយថា៖ «យើងសូមទោសផង ហើយយើងនិងរៀនពីបទពិសោធន៍នៃអតិថិជនមួយនេះ។ យើងកំពុងស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធសុវត្ថិភាពការពារចោរកម្ម យើងនិងបញ្ចូលទិន្នន័យដែលអាចដឹងពីរយុទ្ធសាស្រ្តចោរកម្ម និងដឹងពីការវាយប្រហារលើប្រព័ន្ធសុវត្ថិភាព។ យើងនិងផ្តល់អោយមុខងារតាមដានដោយរលកវិទ្យុ ដោយគ្រាន់តែចុចពីរដងលើ Key ដើម្បីបង្ការអ្នកប្រើផ្សេងពីយើង។»

អ្នកនាំពាក្យប៉ូលីសខណ្ឌ Essex និយាយថា៖ «ប៉ូលីសកំពុងស៊ើបអង្កេតរកក្រុមចោរដែលលួចឡាននោះ។ ជនសង្ស័យទីមួយ មានកំពស់ប្រហែល ១.៦០m ទៅ១.៨០m គេស្លៀកខោខូវប៊យ ហើយគ្របក្បាលដោយក្រណាត់ខ្មៅ។ ជនសង្ស័យទីពីរ មានរាងស្គមស្ដើង កំពស់ប្រហែល១.៦០m គេក៏ស្លៀកខោខូវប៊យ និងពាក់អាវក្រៅពណ៌ប្រផេះ។»

គួរបញ្ជាក់ផងដែរថា រថយន្តទំនើប Mercedes Benz C220 ពណ៌ខ្មៅត្រូវបានលួចដោយបុរសពីរនាក់កាលពីថ្ងៃច័ន្ទទី១០ ខែមេសាឆ្នាំ២០១៧ វេលាម៉ោង១០យប់៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

ប្រភព៖ DailyMail

Comments

comments

Loading…