ក្សត្រាដ៏សង្ហា និងស៊ិចស៊ី របស់ព្រុយណេ គឺព្រះអង្គម្ចាស់ Abdul Mateen បង្ហាញពីជីវិតដ៏ស្តុកស្តម ព្រទ្យសម្បត្តិសម្បូរហូរហៀ និងសត្វខ្លាចិញ្ចឹម!! (មានវីដេអូ)

បរទេស៖ ព្រះអង្គម្ចាស់Abdul Mateenនៃប្រទេសព្រុយណេដែលមានព្រះជន្ម២៥វស្សា ជាក្សត្រសង្ហា និងស៊ិចស៊ីបន្ទាប់ពីព្រះអង្គម្ចាស់Harryនៃប្រទេសអង់គ្លេស។ តាមរយៈគណនីInstagramដែលមានអ្នកគាំទ្រ៤៤៤០០០នាក់ គេអាចឃើញរូបថតគួរអោយទាក់ទាញប្រកបដោយភាពសង្ហា រស់រវើក និងស៊ិចស៊ីនៃជីវិតដ៏អស្ចារ្យរបស់ទ្រង់។ ក្សត្រAbdul Mateenចូលចិត្តកីឡាជាច្រើនដូចជា៖ បាល់ទាត់, សិល្បៈក្បាច់គុណ, ជិះស្គី, ចែវទូក, វាយសី, ហ្វឹកហាត់សាច់ដុំ, និងមុជក្រោមបាតសមុទ្រ។ ក្សត្រAbdul Mateenបានសិក្សានយោបាយអន្តរជាតិនៅសាកលវិទ្យាល័យKing’s College London ហើយកាលពីឆ្នាំមុនទ្រង់បញ្ចប់ថ្នាក់អនុបណ្ឌិតការទូតអរន្តជាតិដោយជោគជ័យ។

q1-7
q2-8

ក្សត្រAbdul Mateenបានបញ្ចប់វគ្គហ្វឹកហ្វឺនយោធាដែលមានរយៈពេល៤៤សប្ដាហ៍នៅសាលាយោធាSandhurstក្នុងប្រទេសអង់គ្លេសកាលព្រះអង្គមានព្រះជន្ម១៨វស្សា។ ដោយឡែកពីនេះទ្រង់ទទួលវិញ្ញាបនប័ត្រដោយជោគជ័យក្នុងវគ្គហ្វឹកហ្វឺនមុជទឹកក្រោមបាតសមុទ្រPADI Open Water Course។ ទ្រង់ប្រាប់ទៅសារព័ត៌មាន GQ Thailandថា៖ វាជារឿងអស្ចារ្យណាស់សំរាប់ខ្ញុំ វាធ្វើអោយខ្ញុំមានភាពរឹងមាំទាំងរាងកាយនិងចិត្តគំនិត ហើយខ្ញុំពិតជាអរគុណដល់មាតាបិតាដែលបានខិតខំចិញ្ចឹមនិងអប់រំខ្ញុំបានយ៉ាងល្អ។ នៅខែកញ្ញាឆ្នាំ២០១៦ ព្រះអង្គត្រូវបានតែងតាំជាមេបញ្ជាការកងទ័ពព្រុយណេ។

q3-7
q4-7

ព្រះបិតាព្រះអង្គព្រះនាមHassanal Bokiah ជាក្សត្រកាន់អំណាចគ្រប់គ្រងប្រទេសព្រុយណេ ហើយក៏ជាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រមាណ២០ពាន់លានដុល្លា។ មាតាព្រះអង្គជាមហេសីទី២ដែលបានលែងលះពីព្រះបាទHassanal Bokiah នៅឆ្នាំ២០០៣ ហើយទ្រង់ជាបុត្រាទី១០ក្នុងចំណោមបងប្អូន១២នាក់។ ទោះបីជាក្រុមញាតិវង្សព្រះអង្គមានសម្បត្តិមហាសាល តែព្រះអង្គចូលចិត្តសុភមង្គលសាមញ្ញ ផ្អែមល្ហែម និងរីករាយជាជាងទ្រព្យសម្បត្តិទាំងនោះ។ ក្សត្រអង្គនេះមានព្រះទ័យស្រលាញ់កូនខ្លាណាស់ នៅលើគណនីInstagramរបស់ទ្រង់ភាគច្រើនសំបូររូបភាពដែលថតជាមួយកូនខ្លា។ ក្សត្រAbdul Mateen ហៅខ្លួនឯងថាជាឪពុករបស់កូនខ្លា ទ្រង់សព្វព្រះទ័យថតរូបជាមួយកូនខ្លា ឬកូនខ្លារខិនគ្រប់ទីកន្លែងសូម្បីនៅមាត់សមុទ្រនិងនៅបន្ទប់គេង។ កូនខ្លាទាំងនោះមិនបានយកមកពីព្រៃនៃប្រទេសព្រុយណេទេ វាជាកូនខ្លាពណ៌សដ៏កម្រ ហើយគេមិនប្រាកដថានៅពេលកូនខ្លាទាំងនោះធំឡើងវានិងបង្កគ្រោះថ្នាក់ដល់ក្សត្រAbdul Mateenឬក៏អត់ទេ?
ថ្មីៗនេះព្រះអង្គមានបន្ទូលថាព្រះអង្គកំពុងស្វែងរកនារីដែលមានចិត្តស្មោះម្នាក់មកធ្វើជាដៃគូរបស់ទ្រង់។ ទ្រង់មានបន្ទូលថា៖ ខ្ញុំនិងនិយាយថានរណាដែលមានចិត្តស្មោះនិងខ្ញុំពិតប្រាកដហើយជាមនុស្សសាមញ្ញបំផុត នោះហើយជានារីដែលខ្ញុំចូលចិត្ត។

q5-5
q6-4

វាជាឱកាសសំរាប់នារីទូទៅគ្រប់រូបក្នុងការធ្វើជាម្ចាស់បេះដូងរបស់ក្សត្រAbdul Mateen ព្រោះទ្រង់នៅមិនទាន់មានដៃគូ ហើយកំពុងស្វែងរកនារីដែលស្មោះត្រង់៕ អត្ថបទ៖ Khmer5 News

q8-2

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ DailyMail

Comments

comments

Loading…