រំភើបចង់ស្រក់ទឹកភ្នែក!! ជនបរទេសម្នាក់ក្លាយជា វិរៈបុរសក្នុងអ៊ីនធើណិតភ្លាមៗ ខណៈគាត់ទិញស្បែកជើង១គូរឲ្យក្មេងអនាថាជើងទទេម្នាក់!!

បរទេស៖ ក្នុងរឿងព្រេងទេវបុត្រស្វែងរកនារីមានជើងត្រូវល្មមនិងស្បែកជើងកែវរបស់ព្រះអង្គមួយចំហៀង ដែលព្រះអង្គបានជួបនាងតែម្តងប៉ុណ្ណោះ។ ក្នុងជីវិតពិតជាក់ស្ដែងបុរសចម្លែកនេះ ឃើញក្មេងដើរដោយគ្មានស្បែកជើងក៏ទិញស្បែកជើងមួយគូរអោយ។ គាត់មិនមែនជាទេវបុត្រទេ តែព្រះជាម្ចាស់ដឹងពីអំពើល្អរបស់គាត់ ហើយប្រហែលជាវាមានតម្លៃសម្រាប់ក្មេងនោះជាងស្បែកជើងកែវរបស់ព្រះរាជបុត្រនោះទៅទៀត។

បើយោងទៅតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកឈ្មោះAhyan Yerroថា៖ ជនបរទេសនោះឈ្មោះ Kris Carroll និងក្មេងប្រុសម្នាក់បានចូលក្នុងហាងលក់ស្បែកជើងដែលគាត់ធ្វើការ។ ពេលចូលដល់ Kris Carroll បានប្រាប់គាត់ថា៖ គាត់បានឃើញក្មេងប្រុសម្នាក់អត់មានស្បែកជើងពាក់កំពុងលក់ផ្កា Sampaguita នៅពីមុខហាងលក់ទំនិញក្នុងទីក្រុង Mandaluyong។ បុរសអ្នកលក់ស្បែកជើងឈ្មោះRaymond Seneca និយាយថា៖ ខ្ញុំធ្វើការក្នុងហាងលក់ស្បែកជើងបួនឆ្នាំហើយ នេះទើបតែលើកទីមួយទេដែលឃើញសកម្មភាពបែបនេះ។ ខ្ញុំរំភើបណាស់ពេលឃើញជនបរទេសនិងក្មេងដើរចូលក្នុងហាង ហើយខ្ញុំបំរើពួកគេដូចជាអតិថិជនដ៏ទៃទៀតដែរ។ ខ្ញុំកត់សំគាល់ឃើញថាក្មេងប្រុសនេះមិនចេះទាំងចងខ្សែស្បែកជើងផង វាជាលើកទីមួយក្នុងការទិញស្បែកជើងថ្មីសំរាប់ជីវិតរបស់គេ។ Raymond បន្ថែមថា៖ កុមារនោះដើរមិនសូវស្មើទេ ព្រោះគេមិនដែលប្រើស្បែកជើង។ Raymond ម្ចាស់គណនីហ្វេសប៊ុកAhyan Yerro បានប្រាប់ក្មេងប្រុសនោះអោយថែរក្សាស្បែកជើងនោះអោយបានល្អ និងថ្លែងអំណរគុណដល់ Kris Carroll សំរាប់ស្បែកជើងមួយគូរនេះ។

ឪពុកម្តាយរបស់យើងតែងប្រាប់យើងមិនអោយនិយាយជាមួយមនុស្សចម្លែក ប៉ុន្តែបើអ្នកគិតរឿងនេះបន្តិចមនុស្សដែលសំខាន់ក្នុងជីវិតរបស់យើងភាគច្រើនជាមនុស្សចម្លែក។ Kris Carroll គ្រាន់តែដើរប្រទះឃើញក្មេងប្រុសកំសត់អត់ស្បែកជើងពាក់ គាត់ឈប់ ហើយមានចិត្តមេត្តាកើតឡើង។ វាជាស្បែកជើងមួយគូរសម្រាប់អ្នករាល់គ្នាពិចារណាពីរឿងមនុស្សធម៌ខ្លះប៉ុណ្ណោះ ប៉ុន្តែចិត្តល្អរបស់ Kris Carroll ចង់អោយក្មេងប្រុសពិចារណាអោយបានគ្រប់ជ្រុងជ្រោយរាល់ជំហ៊ានដែលគេដើរក្នុងជីវិតរបស់គេ និងចង់អោយក្មេងប្រុសចងចាំ Kris Carroll រាល់ជំហាដែលគេដើរទៅមុខ៕ អត្ថបទ៖ Khmer5 News

ប្រភព៖ Stomp

Comments

comments

Loading…