គួរឲ្យខ្លាចណាស់!! ត្រីឆ្លាមសដ៏ធំ១ក្បាល បានធ្វើឲ្យអ្នកទេសចរណ៍ ភ័យតក់ស្លត់យ៉ាងខ្លាំង ខណៈពួកគេកំពុងមុជទឹកសមុទ្រ!! (មានវីដេអូ)

បរទេស៖ ក្រុមអ្នកទេសចរភ័យខ្លាចយ៉ាងខ្លាំង ខណៈពេលមានត្រីឆ្លាមធំមួយហែលសំដៅមកចង់ខាំហែកទ្រុងដែក ក្នុងពេលពួកគេមុជក្នុងសមុទ្រអាហ្វ្រិកខាងត្បូងដើម្បីថតពីសកម្មភាពភាវៈរស់ក្នុងសមុទ្រ។ បើយោងតាមសម្ដីអ្នកទេសចរដែលបានចុះមុជទឹក បានលើកឡើងថា ថ្ងៃនោះពិតជាស្ងប់ស្ងាត់ល្អណាស់ ពួកគេសំរេចចិត្តចុះមុជទឹក ដើម្បីថតយកសកម្មភាពផ្សេងៗក្នុងសមុទ្រ តែមិនយូប៉ុន្មាន ក៏លេចចេញត្រីឆ្លាមធំមួយឡើងមក ហើយវាបានស៊ីនុយដែលនៅខាងក្រៅទ្រុងដែកនោះ។ មិនតែប៉ុណ្ណោះ វាព្រមទាំង បង្ហាញពីសមត្ថភាពដ៏ខ្លាំក្លានៃថ្គាមរបស់វា ក្នុងពេលដែលកំពុងស៊ីនុយនៅខាងក្រៅរបាដែក ធ្វើអោយក្រុមអ្នកទេសចរស្រែកក្នុងសភាពភ័យខ្លាចយ៉ាងខ្លាំង។

វីដេអូនេះបានថតតាំងពីឆ្នាំ២០១៥ តែថ្មីៗនេះទើបនឹងបង្ហោះចូលក្នុងបណ្ដាញអ៊ីនធើណិតអោយសាធារណៈជនបានមើល។ អ្នកបង្ហោះវីដេអូបាននិយាយថា «បន្ទាប់ពីថ្ងៃចម្លែកនោះកន្លងទៅ យើងបានមុជទឹកសមុទ្រជាមួយ និងទ្រុងដែកម្ដងទៀត ដោយសង្ឃឹមថាអាចថតបានកាន់តែច្រើនពីត្រីឆ្លាមដ៏ធំនោះ។ ខ្ញុំគិតថាវាមានសុវត្ថិភាពជាងអ្វីដែលយើងរំពឹងទុកទៅទៀត»។

បន្ទាប់ពីវីដេអូនេះ ត្រូវបានបង្ហោះ និងចែកចាយលើបណ្តាញសង្គម មានមតិជាច្រើនជុំវិញរឿងនេះក៏មានមតិរិះគន់ជាច្រើនចំពោះទង្វើរបស់ពួកគេ យ៉ាងដូច្នេះថា៖

«វាជារឿងមិនល្អ និងបង្កបញ្ហាដល់ភាវៈរស់ក្នុងទឹកអស់រាប់ទសវត្សរ៍មកហើយ»

«អ្នកខ្លះសួរថា តើវាគួរអោយខ្លាចកំរិតណាទៅ?? ពួកគេនៅក្នុងទ្រុងដែក ក្នុងទឹកសមុទ្រ តើពួកគេរំពឹងច្បាស់ក្នុងចិត្តថានឹងគេចផុតពីឆ្លាមដ៏ធំនោះ។»

«ពួកគេធ្វើរឿងឆ្កួតៗ  មនុស្សជាចំនីរបស់ត្រីឆ្លាមយ៉ាងពិតប្រាកដ  ចុះពួកគេធ្វើរឿងឆ្លាតអីឆ្លាតយ៉ាងនេះ?» អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ TheMirror

Comments

comments

Loading…