ញាក់សាច់!! នារីម្នាក់បញ្ចេញក្បាច់ Muay Thai វាយទាត់ធាក់ទៅលើគូទំណាស់ដែលមានស្នេហាលួចលាក់ជាមួយប្តីនាង!! (មានវីដេអូ)

ប្រទេសថៃ៖ ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដោយ​បង្ហាញ​ពី​ប្រពន្ធ​ចិត្ត​ក្តៅ​ម្នាក់​ប្រឈមមុខ​ជាមួយ​ស្រី​លួចលាក់​របស់​ប្តី និង​បាន​ទាត់​នាង​ចំ​កណ្តាល​ក្បាល​ចំនួន ៩ ជើង ដូច​ទាត់​បាល់​។​

​ស្ត្រី​ជើង​ខ្លាំង​ម្នាក់នេះ​បាន​វាយប្រហារ​ទៅលើ​នារី​ជា​ស្រី​លួចលាក់​នៅផ្ទះ​របស់​នាង​ផ្ទាល់ បន្ទាប់ពី​ដឹងថា ដៃគូ​របស់ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​នាង​ម្នាក់​នោះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រើ​ក្បាច់​ដ៏​ល្បី​របស់​ថៃ​ឈ្មោះ “​មួយ​ថៃ​” ដោយ​ទាត់​ស្ត្រី​ជាស​ហាយ​ចំ​កណ្តាល​ក្បាល​យ៉ាងខ្លាំង​ក្លា និង​បាន​ទះកំផ្លៀង​និង​ទាញ​សក់​ដ៏​គួរឱ្យ​ព្រឺព្រួច​ក្នុង​ឃ្លី​ប​វីដេអូ​រយៈពេល​ជិត​ពីរ​នាទី​។​

​មិត្តភក្តិ​បាន​ឃាត់​ប្រពន្ធ​រូបនេះ​ហើយ​នាង​ក៏បាន​ដកថយ​បន្តិច ដោយ​ធ្វើឱ្យ​នារី​នៅលើ​សា​ឡុង​ស្ពឹក​មុខជា​អនេក​។​

​អ្នក​ឈរ​មើល ឈ្មោះ ផ្ល​យ​ថា​ប៉ាត់​ឈុំ ដែល​ថត​វីដេអូ​នេះ​បាន​និយាយថា ស្នេហា​ត្រីកោណ​នេះ​បាន​ប្រែ​ទៅជា​អំពើហិង្សា​បន្ទាប់ពី​បុរស​ជា​ប្តី​បាន​សារភាពថា ខ្លួន​មាន​ស្រី​កំណាន់​។​

លោក​ផ្ល​យ​ថែមទាំង​បន្តថា នារី​ជា​ប្រពន្ធ​ចង់ឱ្យ​មនុស្សម្នា​ឃើញ​វីដេអូ​នេះ ប៉ុន្តែ​ប៉ូលិស​និយាយថា ពួកគេ​មិន​ចាប់អារម្មណ៍​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​ស្នេហា​ដ៏​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​នេះឡើយ​៕

(សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ)

សូមទស្សនាវីដេអូនូវសកម្មភាពទាំងស្រុង៖

ប្រភព៖ Mail Daily

Comments

comments

Loading…