ក្រុមហ៊ុនថែរក្សាសម្ផស្ស Nature Republic ដ៏ល្បីឈ្មោះរបស់កូរ៉េ ត្រូវបិទទ្វារមួយទៀតហើយក្នុងប្រទេសម៉ាឡេស៊ី!!

បរទេស៖ គេមិនអាចស្មានបានពីស្ថានភាពសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ  ខ្ញុំអាចស្មានបានថាវាកាន់តែពិបាកហើយពេលនេះ។ កាលពីពីរបីខែមុនមានម៉ាកយីហោក្រុមហ៊ុនល្បីល្បាញជាច្រើនត្រូវបានបិទទ្វារក្នុងនោះរួមទាំង Tous Les Jours Bakery និង True Fitness របស់កូរ៉េផងដែរ។ ថ្មីៗនេះក្រុមហ៊ុនថែរក្សាសម្ផស្សដ៏ល្បីឈ្មោះរបស់កូរ៉េឈ្មោះ Nature Republic ត្រូវបានបិទទ្វារដែរ (តើវាជាការក្ស័យទុនឬ?)

“សូមទោសផងចំពោះអ្នកគាំទ្រ Nature Republic ទាំងអស់ដែលបានលឺដំណឹងនេះ  ប៉ុន្តែសូមអ្នករាល់គ្នាជ្រើសរើសក្រុមហ៊ុនដ៏ទៃទៀតចុះ!!”

នៅលើ Brand របស់ Nature Republic មានរូបក្រុមតារាចម្រៀងប្រុសកូរ៉េ K-Pop boys ត្រូវបានបោះត្រាក្រហមថា “CLOSED”តែម្តង។ នៅផ្នែកខាងក្រោមនៃទំព័រហ្វេសប៊ុករបស់ Nature Republic បានពន្យល់ថា៖

“ប្រហែលមួយឆ្នាំមុនក្រុមហ៊ុនថែរក្សាសម្ផស្ស Taiwan Nature Republic ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Nature Republic Korea ក៏ត្រូវបានបិទទ្វារក្នុងប្រទេសតៃវ៉ាន់ដែរ។ ឥលូវ Nature Republic Malaysia ដែលជាអ្នកចែកចាយរបស់ Nature Republic Korea តាំងពីឆ្នាំ២០០៩មក ក៏ត្រូវបិទទ្វារទៀត។ រឿងនេះគឺស្រេចតែលើមតិសាធារណៈយល់ឃើញទៅចុះ។” នេះបើយោងតាមប្រភពពីទំព័រហ្វេសប៊ុក៖ Nature Republic Malaysia

បន្ថែមពីនោះម្ចាស់ភាគហ៊ុន Nature Republic ជាច្រើនបានបង្ហើបអោយថា៖ ” លោកJung Woon-Ho អតីតស្ថាបនិក និងជានាយកប្រតិបត្តិ Nature Republic មានជាប់ពាក់ព័ន្ធនិងរឿងអាស្រូវល្បែងស៊ីសងរួមទាំងអំពើហិង្សាផងដែរ។ មានក្រុមហ៊ុនដ៏ទៃទៀតជាច្រើនដែលមានចំណាប់អារម្មណ៍ចង់ទិញយកក្រុមហ៊ុនរបស់លោក Jung Woon-Hoទាំងមូល។ ”

ក្រុមហ៊ុន Nature Republic ខាតបង់លុយចំនួន1.8ពាន់លានវ៉ុនក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយដោយសារតែអវត្តមានCEOរបស់ក្រុមហ៊ុននេះរយៈពេលយូរ។ របាយការណ៍សរុបលើការខាតបង់របស់ក្រុមហ៊ុនកើនដល់16.3ពាន់លានវ៉ុន ព្រោះCEOរបស់ Nature Republic ត្រូវជាប់ពន្ធនាគារពីបទរំលោភលើសេចក្តីទុកចិត្តរួមទាំងពាក់ព័ន្ធនិងការប្រព្រឹត្តល្បែងស៊ីសងកាលពីខែតុលាឆ្នាំ២០១៥។ ដោយសារតែរឿងនេះហើយទើបធ្វើអោយក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងមិនអាចស្រោចស្រង់បាន។

អូ! វាសនារបស់ Nature Republic ម៉េចក៏អាក្រក់បែបនេះ? ប្រហែលជាពួកគេត្រូវលក់ក្រុមហ៊ុននេះអោយបានមុនស្ថានការត្រូវធ្លាក់ចុះក្រោមសូន្យហើយមើលទៅ។ ម៉ាកយីហោក្រុមហ៊ុននេះធ្លាប់ទទួលជោគជ័យល្បីឈ្មោះអស់រយៈពេលជាច្រើនឆ្នាំ។ ផលិតផលរបស់ Nature Republic ធ្លាប់ទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជនរួមទាំងតារាកូរ៉េផងដែរ។ អ្នកនិយមប្រើផលិតផលថែរក្សាសម្ផស្សចំនួន៩២%គាំទ្រផលិតផលAloe Vera Gel របស់ Nature Republic។ ហើយសូម្បីតែតារាចម្រៀងនិងតារាសម្តែងដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េដូចជា៖ ” Rain, JYJ, EXO, SNSD Girls’ Generation’s Taeyeon, Shin Se Kyung និងJang Seuk សុទ្ធតែគាំទ្រផលិតផលរបស់ Nature Republic យ៉ាងពេលទំហឹងកាលពីឆ្នាំ២០០៩។ ”

Nature Republic មានសាខាចែកចាយជាច្រើនប្រទេសក្នុងពិភពលោកដូចជា៖  សាំងហ្គាពួរ, ថៃ, ហ្វីលីពីន, កម្ពុជា, ម៉ាឡេស៊ី, សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀតសរុបចំនួន១១ប្រទេសជុំវិញពិភពលោក៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

 

Comments

comments

Loading…