#អុញនោះ…!! តារា​ចម្រៀង​វ័យក្មេង រ៉េត​ ស៊ូហ្សាណា ​ជាប់​និទ្ទេស ​E​ ធ្វើ​ឲ្យ​ឪពុក…​!!

នៅ​ពេល​លទ្ធផល​ប្រលង​បាក់ឌុប​របស់​តារា​ចម្រៀង​វ័យក្មេង ​រ៉េត ស៊ូហ្សាណា ​បាន​​ជាប់​និទ្ទេស​ត្រឹម​ E​ មាន​ទាំង​អ្នក​ជួយ​អបអរ​ និង​អ្នក​ខ្លះ​លើក​ឡើង​ថា ​កញ្ញា​មិន​គួរ​ជាប់​ត្រឹម​និទ្ទេស​នេះ​ទេ ​ព្រោះ​នាង​ជា​សិស្ស​ម្នាក់រៀន​ពូកែ ​និង​ឧស្សាហ​រៀន​សូត្រ​។ តែ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ពុក​នាង​នៅ​តែ​សប្បាយ​ចិត្ត​ ដោយ​លោក​បាន​ដឹង​ច្បាស់​ពី​ការងារ​ដ៏​មមាញឹក​របស់​កូន​ស្រី​មុន​ពេល​ប្រលង​។លោក ​ង៉ែត ដារ៉េត ​ ឪពុក​ រ៉េត ​ស៊ូហ្សាណា ​បាន​ប្រាប់​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube តាម​ទូរស័ព្ទ​នៅ​មុន​នេះ​បន្តិច​ថា​ លទ្ធផល​ប្រលង​បាក់​ឌុប​របស់​កូន​ស្រី ​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១០​ម្សិលមិញ​នេះ​ ទោះ​ជាប់​ត្រឹម​និទ្ទេស ​E ក៏​លោក​សប្បាយ​ចិត្ត​ដែរ ​ព្រោះ​កូន​ទទួល​បាន​ជោគជ័យ​ការងារ​មួយ​ទៀត ​បន្ទាប់​ពី​ការងារ​សិល្បៈ​ដែល​កំពុង​តែ​ហុច​ផល​ផ្លែផ្កា​។លោក​បន្ត​ថា​ កូន​ស្រី​លោក​ជា​សិស្ស​ម្នាក់​ឧស្សាហ៍​រៀន​ណាស់ ​តែ​ដោយ​សារ​ក្នុង​ឆ្នាំ​នេះ​ដែល​ជា​ឆ្នាំ​ប្រលង​បាក់ឌុប ​នាង​ក៏​មាន​ការងារ​សិល្បៈ​ច្រើន​ខាង​ក្រុមហ៊ុន​ ក៏​ទម្លាក់​ការងារ​ច្រើន​ និង​នៅ​មាន​ការងារ​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​គ្មាន​ពេល​សម្រាក​ទៀត ​ដូច្នេះ​ហើយ ​ទើប​កូន​ស្រី​លោក​មិនសូវ​មាន​ពេល​រៀន​បាន​ច្រើន​ដូច​រាល់​ឆ្នាំ​ ដែល​មិនទាន់​មាន​ការងារ​សិល្បៈ​ច្រើន​។តែ​ទោះជា​កូន​ស្រី​លោក​មមាញឹក​ការងារ​សិល្បៈ​ ក៏​នាង​នៅ​តែ​ព្យាយាម​រៀន​ជាមួយ​គ្រូ ដែល​​មក​បង្រៀន​ដល់​ផ្ទះ​ជា​ច្រើន​មុខ​វិទ្យា ​ដូច្នេះ​ហើយ​ទើប​នាង​ទទួល​បាន​លទ្ធផល​ប្រសើ​ ។ លោក ​ង៉ែត ដារ៉េត ​បន្ត​ថា​ ក្រោយ​ជោគជ័យ​ទាំង​ការ​សិក្សា​ និង​អាជីព​សិល្បៈ​លោក​ពិត​ជា​អាណិត​កូន​ស្រី​ជា​ខ្លាំង​ ព្រោះ​នាង​នៅ​ក្មេង​ ត្រូវ​ទទួល​បន្ទុក​ការងារ​ច្រើន ​ដែល​តម្រូវ​ឲ្យ​នាង​រ៉ាប់រង​តែ​ម្នាក់​ឯង​៕

ផ្តល់សិទ្ធិដោយ៖ KQube

Comments

comments

Loading…