ព្រឺសម្បុរណាស់!! ពិធីបញ្ជាន់អារក្ស តាមអបិយជំនឿរបស់ខ្មែរ១ ធ្វើឲ្យកក្រើកហ្វេសប៊ុក ដោយសារតែ…!! (មានវីដេអូ)

បណ្តាញសង្គម៖ ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយ បើយោងតាមគណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូអំពីពិធីបញ្ជាន់អារក្ស ដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញអំពី ស្ត្រីម្នាក់ រាំបណ្តើរ បញ្ចេញក្បាច់គុណបុរាណខ្មែរបណ្តើរ។ បើយោងតាមប្រភពខាងលើបានជឿថា៖ អារក្សអ្នកតាចូលក្នុងខ្លួនរបស់គាត់ ហើយម្ចាស់ខ្លួនគាត់ ក៏មិនបានដឹងថា ខ្លួនគាត់កំពុងធ្វើអ្វីនោះដែរ។

តាមពិតអបិយជំនឿរបស់ខ្មែរយើងមានតាំងពីយូរណាស់មកហើយ ជាពិសេសពិធីបញ្ជាន់អារក្សបែបនេះ ត្រូវបានគេឃើញមាននៅតាមទីជនបទ ឆ្ងាយៗ។ ពិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីបញ្ជាន់អារក្ស នឹងនាំមកនូវសេចក្តីសុខ ដល់អ្នកភូមិ និងការបួងសួង សុំឲ្យជាសះស្បោយពីជម្ងឺឈឺថ្កាត់នានា។

ប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា៖ “មិនមើល មិនសែរចែកគ្នាមើល ប្រយ័ត្នស្តាយក្រោយណា តាំងពីកើតមក មិនដែលជួបមិនដែលលឺទេ នេះហើយពិធីបញ្ជាន់អារក្ស ដែលគ្រប់គ្នាធ្លាប់បានរៀន លឺមួយដងមិនស្មើនឹង ឃើញផ្ទាល់ភ្នែកម្តងឡើយ ពិតជាក្បាច់គុនបុរាណខ្មែរ សុំខ្មាសមែន😆” ៕

សូមទស្សនាវីដេអូខាងក្រោមនេះអំពីសកម្មភាពទាំងស្រុងដូចតទៅ៖

Comments

comments

Loading…