លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ – Privacy Policy

1. លក្ខខណ្ឌទូទៅនិងកំណត់សម្គាល់
គេហទំព័រនេះ គឺផ្តល់ជូនអ្នកដែលជាអតិថិជនដោយផ្អែកលើលក្ខខណ្ឌដែលអ្នកបានទទួលស្គាល់។ ការប្រើប្រាស់គេហទំព័រនេះ មានន័យថាអ្នកបានព្រមព្រៀងនូវរាល់លក្ខខណ្ឌ និងកំណត់សម្គាល់ ទាំងឡាយដែលបានចែងនៅពេលនេះ និងពេលអនាគត ។ ហេតុដូច្នេះ អុ្នកយល់ព្រមធានាសងការខូចខាត ការពារ និងមិនធ្វើឲ្យKhmer5 News និងសាខានានា នាយក ម្ចាស់ក្រុមហ៊ុន ភ្នាក់ងារ អ្នកផ្តល់ព័ត៌មាន (ហៅកាត់ថា ភាគីដែលត្រូវសងនូវការខូចខាត) ទទួលរងការខូចខាត និងរួចពីការទទួលខុសត្រូវលើការតវ៉ាទាមទារ ការទទួលសង ការបាត់បង់ថវិការ និងការចំណាយផ្សេងៗដែលកើតឡើងដោយសារ “ភាគីដែលត្រូវសងនូវការខូចខាត” ដែលពាក់ព័ន្ធទៅនឹងការបំពាន បង្កដោយរូបអ្នកទៅលើលក្ខខណ្ឌទាំងឡាយ និងគោលនយោបាយបុគ្គលភាព ។
គេហទំព័រនេះ គឺសម្រាប់ឲ្យអ្នកប្រើប្រាស់ដោយផ្ទាល់ក្នុងបរិបទមិនធ្វើពាណិជ្ជកម្ម ។ ទោះជាក្នុងស្ថានភាពណាក្តីអ្នកក៏មិនអាចផលិតព័ត៌មានទាំងនេះឡើងវិញ កែសម្រួល ចែកចាយ ផ្ញើបន្ត ដាក់ផ្សាយ បោះពុម្ព ចេញលិខិតអនុញ្ញាតិ បង្កើតការងារ ដែលក្លាយពីឯកសារនេះដូចជា ការបញ្ជូនបន្ត ឬលក់ព័ត៌មាន ដោយទ្រង់ទ្រាយណាមួយ ឧទាហរណ៍ Digital Assets, Software, ផលិតផលនៃសេវាកម្មដែលឃើញនៅលើ ឬទទួលបានពីគេហទំព័រនេះ ។

2. ការប្រើប្រាស់គេហទំព័រ
នៅពេលអ្នកចូលទៅមើលគេហទំព័រនេះ និងអានទំព័រនីមួយៗ អ្នកត្រូវធានាថាអ្នកមានអាយុយ៉ាងតិច 18 ឆ្នាំ ហើយមានសិទ្ធិស្របច្បាប់ ដើម្បីប្រើគេហទំព័រនេះ ដោយយោងទៅតាមលក្ខខណ្ឌទាំងឡាយដែលបានចែង។ អ្នកព្រមព្រៀង ធានាខុសត្រូវផ្នែកហិរញ្ញវត្ថុ ចំពោះការប្រើប្រាស់គេហទំព័រនេះ រួមទាំងអ្នកដទៃដែលប្រើគណនេយ្យរបស់អ្នក ។ អ្នកក៏ត្រូវធានាអះអាងថា រាល់ព័ត៌មានដែលផ្តល់ដោយអ្នក ឬក្រុមគ្រួសាររបស់អ្នក ក្នុងការប្រើប្រាស់គេហទំព័រនេះ គឺត្រឹមត្រូវនិងមិនភូតកុហកឡើយ ។ សម្រាប់ការកក់ ឬការបង់ថ្លៃសេវាកម្មផ្សេងៗ អ្នកត្រូវគោរពតាមលក្ខខណ្ឌតម្រូវក្នុងការជាវដើម្បីប្រើប្រាស់ និងសម្រាប់រាល់ការចំណាយទាំងឡាយត្រូវបង់ប្រាក់ព្រមទាំងគោរពតាមរាល់ច្បាប់និងការកំណត់នានាដែលទាក់ទងនឹងអត្រាដែលមានស្រាប់ ផលិតផល ឬសេវាកម្ម ។ អ្នកនឹងត្រូវទទួលខុសត្រូវទាំងស្រុង ទៅលើការទូទាត់ ថ្លៃសេវាកម្មពន្ធអាករ និងការងារវាយតម្លៃដែលកើតឡើងដោយការប្រើគេហទំព័រនេះ ។

3. កំណត់សម្គាល់អំពីពាណិជ្ជសញ្ញា និងការរក្សាសិទ្ធិ
អត្ថន័យទាំងឡាយនៅក្នុងគេហទំព័រនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ Khmer5 News ដែលរួមទាំងសាខា បក្សសម្ព័ន្ធ និងអ្នកដែលទទួលសិទ្ធិពីយើង ។ អត្ថន័យទាំងអស់នៅក្នុងគេហទំព័រនេះគឺត្រូវបានការពារដោយ ច្បាប់កម្មសិទ្ធិអន្តរជាតិ ។
ពាណិជ្ជសញ្ញាដែលកាន់កាប់ជាកម្មសិទ្ធិដោយ Khmer5 News មិនអាចត្រូវបានប្រើប្រាស់ ឬដាក់បង្ហាញដោយគ្មានការអនុញ្ញាតជាលាយល័ក្ខអក្សរជាមុនពីម្ចាស់ឡើយ លើកលែងតែ Logo ដែលបានដោនឡូត និងរូបភាពដែលបានផ្តល់សម្រាប់កន្លែងផ្សេងនៅលើគេហទំព័រនេះ ។

4. ការបដិសេធទទួលខុសត្រូវ
អត្ថន័យនៅក្នុងគេហទំព័រនេះត្រូវបានដាក់បញ្ចូលដោយមើលទៅ “ហាក់ដូចជា” មិនមានការធានា ការតំណាង លក្ខខណ្ឌ ឬការបង្កប់ន័យអ្វីឡើយ ។ Khmer5 News មិនធានានូវភាពត្រឹមត្រូវ និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន អត្ថបទ ក្រាហ្វិក គេហទំព័រដែលភ្ជាប់ជាមួយទេ ។ Khmer5 News សូមរក្សាកំណែនិង ការធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬកម្មវិធីគោលនយោបាយ ឬព័ត៌មានផ្សេងៗ ដែលពិពណ៌នានៅលើគេហទំព័រនេះ នៅពេលណាក៏ដោយបើចាំបាច់ និងដោយគ្មានការជូនដំណឹងជាមុន ។ Khmer5 News មិនត្រូវបានកំណត់ថា ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងនេះទេ ។ Khmer5 News ឬ / និងសាខា ឬបក្សសម្ព័ន្ធរបស់យើង នឹងមិនទទួលខុសត្រូវចំពោះកំហុស នៃសិល្បៈខាងរៀបអក្សរពុម្ព ឬការបញ្ជូនព័ត៌មាន ឬភាពមិ ត្រឹមត្រូវផ្នែក បចេ្ចកទេសនៅក្នុងព័ត៌មានទាំងនេះឡើយ ។
ទោះជាក្នុងករណីណាក្តី Khmer5 News ឬ / និង សាខា ឬបក្សសម្ព័ន្ធរបស់យើង នឹងមិនចាំបាច់ទទួលខុសត្រូវ ចំពោះការខូចខាតណាមួយទោះជាការខូចខាតជាពិសេស ឬដោយប្រយោល ឬផលវិបាកនៃការខូចខាត ណាមួយដែល កើតឡើងដោយសារការប្រើប្រាស់គេហទំព័រនេះ សូម្បីតែ Khmer5 News ត្រូវបានជម្រាប អំពីការខូចខាតដែលអាចកើតឡើងក្តី ។

5. ការប្រើប្រាស់ដោយមិនស្របច្បាប់ ឬ ដោយហាមឃាត់
ដោយបានមើលគេហទំព័រនេះ គឺបានន័យថាអ្នកព្រមព្រៀងធានាថា នឹងមិនប្រើប្រាស់ខ្លឹមសារ ឈ្មោះ ឬវត្ថុព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធនឹង Khmer5 News ដោយខុសច្បាប់ ឬដោយមិនតាមបំណង ។ អ្នកក៏បានព្រមព្រៀងថា អ្នកត្រូវបានប្រទាក់​ដោយលក្ខខណ្ឌ និងកំណត់សម្គាល់របស់គេហទំព័រនេះ និងរបស់ Khmer5 News ដើម្បីធានាថា អ្នកនឹងមិនបកស្រាយ​អត្ថន័យទាំងនេះខុស ឬ បង្ខូចឈ្មោះ ឬ ទាមទារ ដោយឥតហេតុផល ឬបង្កប់ន័យអ្វីដោយសារតែការមើលគេហទំព័រនេះ ឬការប្រមូលព័ត៌មានណាមួយ ។​​​​

6. ការភ្ជាប់ទៅគេហទំព័រ ទី 3 ខាងក្រៅ
នៅក្នុងករណីដែលមានការតភ្ជាប់គេហទំព័ររបស់យើងខ្ញុំទៅគេហទំព័រផ្សេងដែលមិនធ្វើឡើងដោយ Khmer5 News អ្នកត្រូវយល់ថា គោលនយោបាយនៃបុគ្គលភាពនៃគេហទំព័រទាំងនោះខុសប្លែកពីរបស់Khmer5 News។ ដូច្នេះ យើងខ្ញុំសូមសំណូមពរឲ្យអ្នកត្រួតពិនិត្យគោលនយោបាយបុគ្គលភាព របស់គេហទំព័រនោះមុនពេលអ្នកផ្តល់ ព័ត៌មានផ្ទាល់ខ្លួន​ណាមួយរបស់អ្នក ។ Khmer5 News មិនទទួលខុសត្រូវ ចំពោះខ្លឹមសារនៅក្នុងគេហទំព័រទាំងនោះឡើយ ហើយការភ្ជាប់បន្តផ្សេងៗ ដែលយើងបានផ្តល់ជូន នោះមិនបញ្ជាក់ថា វាជាការអនុម័តព្រមព្រៀងរបស់យើងទៅលើវត្ថុព័ត៌មាន ដែលដាក់លើគេហទំព័រទាំងនោះឡើយ ។

7. កំណែទៅលើលក្ខខណ្ឌ និងកំណត់សម្គាល់
Khmer5 News ទោះជាក្នុងពេលណាក្តី សូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌនៅក្នុងការប្រើប្រាស់គេហទំព័រនេះ។ ដោយបន្តប្រើប្រាស់គេហទំព័រនេះបានន័យថាអ្នកព្រមព្រៀងទទួលការកែប្រែ ការធ្វើបច្ចុប្បន្នភាព និងកំណែទាំងឡាយណា ដែលបានធ្វើទៅលើគោលនយោបាយណាមួយ លក្ខខណ្ឌ អំណះអំណាង អត្រា ឬកំណែផ្សេងៗដែលបានប្រតិបត្តិ។​​
យើងក៏សូមរក្សាសិទ្ធិលើសិទ្ធិពាក់ព័ន្ធទាំងឡាយណាដែលមិនបានបញ្ជាក់នៅក្នុងនេះផងដែរ ។