អណិតដល់ស្រក់ទឹកភ្នែក!! ឪពុកកម្សត់យំអោបកូនស្រី ព្រោះគ្មានលុយនាំនាងទៅពេទ្យ!! (មានវីដេអូ)

បរទេស៖ Ray Tejada បានចែកចាយវីដេអូមួយ ដែលបង្ហាញពីបុរសជាឪពុកម្នាក់យំអោបកូនស្រីនៅលើភ្លៅគួរអោយអាណិតក្រៃលែង។ មុនដំបូង Tejada សំគាល់ឃើញក្មេងស្រីតូចយំយ៉ាងខ្លាំង។ គាត់គិតថាក្មេងស្រីនេះប្រហែលជាត្រូវគេចាប់ជម្រិតហើយមើលទៅ។ ប៉ុន្តែពេលដែលបុរសនោះអោបកូនស្រីហើយយំរៀបរាប់ទើប Tejada ដឹងពីរឿងរ៉ាវឈឺចាប់ក្នុងចិត្តរបស់ពួកគេទាំងពីរ។

ពេល Tejadaជិះឡានពីក្រុងNovalichesទៅBlumentritt គាត់ចាប់អារម្មណ៍ឪពុក និងកូននេះជាខ្លាំង។ ក្មេងស្រីតូចបានញ៉ាំស្ករគ្រាប់ហើយធ្វើអោយនាងឈឺធ្មេញជាខ្លាំង។ ពួកគេទាំងពីរធ្វើដំណើរទៅមន្ទីរពេទ្យ East Ave ក្រុងManila។ ឪពុកនិងកូននេះមកពីរខេត្តBulacan ហើយបានដើរសុំអាហារនិងលុយខ្លះតាំងពីព្រឹកម្ល៉េះ។ បុរសនោះបានរៀបរាប់ប្រាប់Tejada ថាប្រពន្ធរបស់គាត់បានរត់ចោលគាត់ និងកូនស្រីក្រោយពេលដឹងថាគាត់មានជម្ងឺទឹកនោមផ្អែម។



ដោយសេចក្តីអាណិតអាសូរTejada បានអោយលុយបន្តិចបន្តួចទៅបុរសនោះ តែអ្វីដែលមិនគួរអោយជឿគឺបុរសនោះថ្លែងអំណរគុណTejadaជាខ្លាំង។ បន្តិចក្រោយមកបុរសនោះប្រាប់តៃកុងឡានអោយដាក់គាត់ចុះនៅជិតតូបលក់ថ្នាំពេទ្យ។


អ្នកនិយមប្រើអ៊ីនធឺណិតជាច្រើនបានចែកចាយវីដេអូនេះ ពាសពេញបណ្តាញសង្គម ដោយសង្ឃឹមថាមានមនុស្សចិត្តល្អ (Samaritans) មួយចំនួនជួយឪពុក និងកូនគួរអោយអាណិតនេះ។ Tejada និយាយថា៖ ” បុរសជាឪពុកចុះនៅកន្លែងមួយនៃភូមិBalintawak ដើរសុំទានបន្តដើម្បីយកលុយនាំកូនស្រីតូចទៅមន្ទីរពេទ្យ “។ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី


សូមទស្សនាវីដេអូដ៏កម្សត់របស់ឪពុកកូនទាំង ២ខាងក្រោមនេះ៖

Comments

comments

Loading…