សត្វចម្លែក នៅបាតសមុទ្រជ្រៅៗ ត្រូវបានប្រទះឃើញនៅលើឆ្នេរនៃកោះស៊ីប៊ូ អ្នកស្រុកនាំគ្នាជឿថាវាជាប្រផ្នូលនៃមហន្តរាយ​…!!

បរទេស៖ អ្នកស្រុកជឿថា នេះជាប្រផ្នូលនៃមហន្តរាយអ្វីមួយដែល នឹងកើតមានក្នុងពេលឆាប់ៗខាងមុខ។ សមុទ្រដ៏ធំល្វឹងល្វើយ ពោរពេញដោយរឿងអាថ៌កំបាំង ដែលយើងមិនអាចដឹងបាន។ តែជារឿយៗ សត្វចម្លែកទាំងនេះ បានបង្ហាញខ្លួន ដោយចៃដន្យ ដែលធ្វើអោយយើងអាចដឹងបានបន្តិចម្តងៗ អំពីជីវិតអាថ៌កំបាំងក្រោមសមុទ្រ។

សត្វចម្លែកដ៏កម្របានឃើញនេះបានលេចឡើងដោយខ្លួនឯងលើឆ្នេរសមុទ្រ នៃកោះស៊ីប៊ូ ក្នុងខេត្ត Lebu ប្រទេសហ្វីលីពីន។ ការប្រទះឃើញនេះ ធ្វើអោយប្រជាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបរាងចម្លែករបស់សត្វសមនុទ្រនេះ។ ប៉ុន្តែពួកគេមានក្តីបារម្ភទៅវិញអំពីអត្ថន័យប្រផ្នូលអាក្រក់ដែល នឹងអាចកើតឡើងក្នុងស្រុកភូមិរបស់ពួកគេ។

មុនពេលរញ្ជួយដីកំរិត 6.7 វ៉ិចទ័រកើតមានក្នុងខេត្ត Surigao Del Norte អ្នកស្រុកមូលដ្ឋានចងចាំថាធ្លាប់ឃើញសត្វចម្លែកសមុទ្រដែលគេហៅថា Oarfish នៅក្បែរឆ្នេរនៃតំបន់ដែលពួកគេរស់នៅ។ វិទ្យាស្ថានសិក្សាពីបន្ទុះភ្នំភ្លើងនិងរញ្ជួយផែនដី PHIVOLES បានព្រមានចំពោះការផ្សព្វផ្សាយពាក្យចចាមអារាមថានិងអាចកើតមានរញ្ជួយផែនដីកំរិត7.2វ៉ិចទ័រក្នុងកោះLuzo ភាគខាងជើងប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែអ្នកស្រុកនៅតែជឿថាសត្វចម្លែកនេះជាប្រផ្នូលអាក្រក់នៃគ្រោះមហន្តរាយអ្វីមួយជាក់ជាមិនខាន។ ប្រជាជនដែលរស់នៅតាមបណ្តោយឆ្នេរ West Valley Fault ប្រាប់គ្នីគ្នារួចជាស្រេចអោយត្រៀមខ្លួនប្រឈមនិងគ្រោះរញ្ជួយដី ខ្យល់ព្យុះ បន្ទុះភ្នំភ្នើង ឬគ្រោះធម្មជាតិដ៏ទៃទៀតដែលនិងកើតមានក្នុងពេលឆាប់ៗ ព្រោះតែប្រផ្នូលនៃសត្វចម្លែកនេះ។

ក្រុមអ្នកជំនាញអះអាងថាត្រីចម្លែកនេះត្រូវបានរកឃើញក្នុងខេត្តCebu វាជាប្រភេទត្រីឆ្លាមមាត់ធំដែលមនុស្សកម្រនិងបានឃើញណាស់ព្រោះវារស់នៅក្នុងទឹកសមុទ្រដែលមានជម្រៅជ្រៅ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

 

Comments

comments

Loading…