សាកសពបុរាណ ២ អាយុកាល​ជាង ៥០០ឆ្នាំ ត្រូវអ្នកបុរាណវិទូប្រទះឃើញក្នុង​ផ្នូរសម័យរាជវង្សមីង!!

បរទេស៖ ក្រុមអ្នកបុរាណវិទូនៅ​ក្នុង​ប្រទេស​ចិនមួយក្រុម បានរៀបចំទុកដាក់សាកសព ២ ដែលពួកគេជឿថាមានអាយុកាល​ជាង ៥០០ឆ្នាំ ក្រោយពួកគេរុករកឃើញក្នុងផ្នូរបុរាណក្នុងសម័យរាជវង្សមីង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពបុរាណនេះត្រូវបានរកឃើញនៅ​ក្នុង​តំបន់ Taikang ស្ថិត​ក្នុង​ទីក្រុង Zhoukou ខេត្ត Henan។ ប្រភពបានបន្តទៀតថា កម្មករ​សំណង់ ដែល​កំពុង​ដំឡើង​បំពង់​ទឹកក្នុងតំបន់នេះ បានប្រទះ​ឃើញ​ដោយ​ចៃដន្យ នូវសាកសព​មនុស្ស​ប្រុស​​ស្រី​ ទាំង ២នេះ ដែល​គេ​ជឿជាក់​ថា ត្រូវ​ជា​ចៅ និង ភរិយា​របស់​ចៅ លោក Gu Zuo មន្រ្តី​រាជវង្ស​មីង កំឡុងឆ្នាំ១៣៦៨ ដល់ ១៦៤៤។ សំលៀកបំពាក់ ដែល​សាកសព​ម៉ាំមី​ទាំង ​២ ពាក់ ត្រូវ​បាន​គេ​រក្សា​ទុក​យ៉ាង​ល្អ៕ អត្ថបទ៖ Khmer5 News

 

Comments

comments

Loading…